ហ៊ុន ចាន់សាន (ចាងហ្វាង)

ចាន់សានបានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រអនុបណ្ឌិតខាងស្ថាបត្យកម្មពី Northeastern University នៅ Boston, Massachusetts និងបានត្រឡប់មកកម្ពុជានៅឆ្នាំ ២០០៩ ក្រោយពីគាត់បានចំណាយពេល ១៥ ឆ្នាំនៅប្រទេសសិង្ហបូរី និងសហរដ្ឋអាមេរិច។ ការងារទីមួយរបស់គាត់នៅប្រទេសកម្ពុជាគឺជា អ្នកសម្របសម្រួលគណៈសាស្ត្រាចារ្យ និងគ្រូបង្រៀនខាងផ្នែកស្ថាបត្យកម្ម និងច្នៃម៉ូត នៅឯ សាកលវិទ្យាល័យ លីមកុកវីង នៃការបង្កើតបច្ចេកវិទ្យា នៅទីក្រុងភ្នំពេញ (Limkokwing University of Creative Technology)។ ចាន់សានក៏ជាសាស្ត្រាចារ្យបណ្តោះអាសន្ននៅឯ សាលាស្ថាបត្យកម្ម និងច្នៃម៉ូត (School of Architecture and Design) របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ (Pannasastra University of Cambodia) ដែលនៅទីនោះ គាត់បានចែករំលែក និងបណ្តុះគំនិតរបស់សិស្សគាត់ទាក់ទងនឹងការច្នៃម៉ូត និងគំនិត។ ចាន់សានបានបង្កើត Re-Edge នៅឆ្នាំ ២០១១ ដែលដើរតួជាការបន្តពីគម្រោងនិក្ខេបទសញ្ញាបត្រអនុបណ្ឌិតមានឈ្មោះថា “Re-Edge Retails” ដែលនៅក្នុងនោះ មធ្យោបាយរបៀបស្ថាបត្យកម្មគឺជាការសន្ទនាគ្នារវាងអាគារមួយ និង        បរិស្ថានរបស់វា។ តាំងពីពេលនោះមក ចាន់សានធ្លាប់បានដឹកនាំការបញ្ចប់ការច្នៃម៉ូតគម្រោងដែលមានប្រភេទ និងទំហំខុសៗគ្នាជាច្រើន។