ស្ថាបត្យករ អ្នកច្នៃម៉ូត និងវិស្វករដែលមានគុណសម្បត្តិលក្ខណៈផ្សេងៗគ្នា និងមានឧត្តមគតិមហិច្ឆតា មួយក្រុម បានបង្កើតក្រុម Re-Edge។ នៅពេលធ្វើការ សមាជិកក្រុមអង្គុយជុំវិញតុធ្វើការដ៏ធំមួយដែលផ្តល់ឱកាសអោយពួកគេពិភាក្សាគ្នាពីគម្រោងដែលពួកគេកំពុងធ្វើ ឬក៏ចែករំលែកការងប់ស្រឡាញ់ស្ថាបត្យកម្ម ការច្នៃម៉ូត និងរបៀបរស់នៅរបស់ពួកគេ។ ដោយដំណើរការធ្វើការដែលពឹងផ្អែកទៅលើការចែករំលែកចំណេះវិជ្ជា និងការស្រាវជ្រាវ ក្រុម Re-Edge គឺជាក្រុមមួយក្នុងក្រុមដែលមានទេពកោសល្យថ្មីៗបំផុត ដែលពោរពេញទៅដោយគំនិតថ្មីៗ នៅក្នុងចំនោមស្ថាបត្យករ និងអ្នកច្នៃម៉ូតជំនាន់ក្រោយនៅប្រទេសកម្ពុជា។